រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកំពតអញ្ជើញពិនិត្យទីតាំងពង្រីក និងកែលំអសួនច្បារតាមបណ្ដោយមាត់ព្រែកកំពត ព្រមទាំងចុះពិនិត្យទីតាំងចំណតរ៉ឺម៉កម៉ូតូ

  • 732
  • ដោយ savuth


រសៀលថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាន ដឹកនាំអភិបាលក្រុងកំពត ចៅសង្កាត់ក្រាំងអំពិល និងចៅសង្កាត់កំពង់បាយ ភូមិបាលក្រុងកំពត ចុះពិនិត្យទីតាំងចំនួន០២កន្លែង៖

១. ទីតាំង មាត់ព្រែកខាងជើងស្ពានចាស់ ដើម្បីពិនិត្យលទ្ធភាព ពង្រីក និងកែលម្អសួនច្បារឲ្យធំទូលាយ ដើម្បីកែលម្អសោភ័ណភាពទីក្រុងកំពត ដែលជាទីក្រុងទេសចរណ៍ទទួលបានពានរង្វាន់រំដួល៣ទង និងជាទីក្រុងស្អាតនៅអាស៊ាន កាន់តែស្រស់ស្អាត។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យជំនាញ ពិនិត្យស្ថានភាពជាក់ស្តែងនៃព្រែក ដើម្បីចាក់ខ្សាច់ប្រវែងប្រមាណ ១៥ ម៉ែត្របន្ថែមទៀត សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាសួនច្បារ និងផ្លូវជាដើម។

២. ចុះពិនិត្យទីតាំងចំណតរ៉ឺម៉ក ស្ថិតនៅសង្កាត់ក្រាំងអំពិល ក្រុងកំពត ដើម្បីឲ្យ មានសោភ័ណភាព សម្រាប់ រ៉ឺម៉កមានទីតាំងចតសមរម្យ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ថានឹងរៀបចំកិច្ចប្រជុំ ជាមួយអ្នកវិនិយោគ នៅក្នុងដើមសប្តាហ៍ក្រោយដើម្បីពិនិត្យលទ្ធភាពក្នុងការស្ដារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវបេតុង និងបន្ទប់បង្គន់អនាម័យ ជាដើម។

អត្ថបទទាក់ទង