រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលថវិកា ពីព្រះមន្ត្រីសង្ឃខេត្ត និងសាលាអនុគណទាំង៨ក្រុង ស្រុក សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

  • 724
  • ដោយ savuth

ព្រឹក.ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹងឯកឧត្តមអភិបាលរងខេត្ត បានទទួលថវិកា ពីព្រះមន្ត្រីសង្ឃខេត្ត និងសាលាអនុគណទាំង៨ក្រុងស្រុក ដែលបានបរិច្ចាគ ថវិកាសរុបចំនួន ១០,៨៨០,០០០រៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖
១. ព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល
២. ព្រះសាគររង្សី គីម សំបូរ ព្រះបាឡាត់គណ បរិច្ចាគថវិកាចំនួន ៤០០,០០០រៀល
៣. ព្រះធម្មចារី ហ៊ីង សុង ព្រះធម្មធរគណ បរិច្ចាគថវិកាចំនួន ៣០០,០០០រៀល
៤. ព្រះគ្រូមហាបរិយត្តិធម៌ នៅ សៅ ព្រះលេខាធិការគណ បរិច្ចាគថវិកាចំនួន ២០០,០០០រៀល
៥. សាលាអនុគណស្រុកដងទង់ បរិច្ចាគថវិកាចំនួន ១,២៥០,០០០រៀល
៦. សាលាអនុគណស្រុកទឹកឈូ បរិច្ចាគថវិកាចំនួន ១,២៨០,០០០រៀល
៧. សាលាអនុគណស្រុកឈូក បរិច្ចាគថវិកាចំនួន ១,៣០០,០០០រៀល
៨. សាលាអនុគណស្រុកអង្គរជ័យ បរិច្ចាគថវិកាចំនួន ១,៤០០,០០០រៀល
៩. សាលាអនុគណស្រុកកំពង់ត្រាច បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល
១០. សាលាអនុគណស្រុកបន្ទាយមាស បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល
១១. សាលាអនុគណក្រុងកំពត បរិច្ចាគថវិកាចំនួន ១,០៥០,០០០រៀល
១២. សាលាអនុគណស្រុកជុំគិរី បរិច្ចាគថវិកាចំនួន ១,២០០,០០០រៀល៕

អត្ថបទទាក់ទង