រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត

  • 893
  • ដោយ savuth

ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ ចូលរួមក្នុងពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការ នាយទាហាន ពលទាហាន និងសហការី។

អាគារស្នាក់នៅនេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ ដែលនៅ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ សំរាប់​តំបន់ប្រតិបត្តិការសឹករងកំពត ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក៕

អត្ថបទទាក់ទង