រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត ជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន

  • 712
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍្ត​ ៣កេីត​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៧​ ខែ​ ធ្នូ​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន​ ដែលស្ថិតនៅ​ ឃុំតេជោអភិវឌ្ឍន៍​ និងឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្តកំពត​ សមាសភាពអញ្ជេីញចូលរួម​មាន ឯកឧត្ដម​អភិបាល​រងខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ លោកអភិបាលស្រុកឈូក​ លោកមេឃុំ​ និងតំណាងប្រជាពលរដ្ឋ​ ប្រមាណ​ ៤០នាក់។

បន្ទាប់ពីបានស្តាប់ការលេីកឡេីង​នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនាពេលនេះ​ ដេីម្បីយកទៅពិនិត្យឡេីងវិញ​ និងធ្វេីការផ្ទៀងផ្ទាត់ដោះស្រាយជូនបងប្អូន។

ឯកឧត្តមអភិបាលខេត្ត​ និងធ្វេីការស្នេីសុំអោយក្រុមហ៊ុន​ សូ​ ងួន​ ផ្អាកក្នុងការរុះរេីជាបណ្តោះអាសន្ន​ និងបង្កេីតក្រុមការងារចុះពិនិត្យដីស្រែចំការដែលប្រជាពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង​ ដេីម្បីស្នេីសុំរាជរដ្ឋាភិបាលធ្វើការកាត់ជ្វៀលចុះបញ្ជីជូន។

អត្ថបទទាក់ទង