រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគសាងសង់បង្គន់អនាម័យ និងកន្លែងកំសាន្ត

  • 770
  • ដោយ savuth

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ លោក ហាស់ សូបិន អភិបាលរងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគសាងសង់បង្គន់អនាម័យ និងកន្លែងកំសាន្ត ដោយមានការចូលរួមពីប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយលោក ជា គឹមតុង ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងគម្រោង និងបានធ្វើការវាស់វែងផ្ទៀងផ្ទាត់នៅនឹងទីតាំងជាក់ស្តែងស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

អត្ថបទទាក់ទង