
ព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ យោងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពតស្តីពីវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងភូមិសាស្ត្រខេត្តកំពត ឯកឧត្តម អុឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទទួលស្រុកទឹកឈូ នៃគណៈកម្មការខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ ណែនាំដល់អាជីវករនៅផ្សារត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកទឹកឈូ ចូលរួមអនុវត្តនូវវិធានការតាមការណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកអាល់កុលដល់ប្រជាការពារតាមភូមិដើម្បីប្រើប្រាស់ផងដែរ។


