រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត

  • 729
  • ដោយ savuth

ព្រឹកថ្ងៃច័ន្ទ​ ៧រោច​ ខែ​ មិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ ធ្នូ​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដេីម្បីពិនិត្យពិភាក្សាលេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កេីតគណ:កម្មការ ទប់ស្កាត់ការរីករាលដាល និងត្រួតពិនិត្យជម្ងឺកូវីត១៩​ និង​ផ្សព្វផ្សាយសារសម្លេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមាសភាពអញ្ជេីញចូលរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត​ លោកនាយករដ្ឋបាល​ កងកំលាំងទាំង៣​ លោកប្រធានមន្ទីរ​ អង្គភាពពាក់ពន្ធ័ និងលោកអភិបាលក្រុង​ ស្រុកទាំង៨​។

ក្នុងកិច្ចប្រជុំបានបង្កេីតគណ:កម្មការ​ និងអនុណ:កម្មការ នៅតាមបណ្តាក្រុងស្រុកទាំង៨​ ដែលមានអភិបាលរងខេត្តជាប្រធានអនុគណ:កម្មការ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

▪ បន្តរៀបចំត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ០៨ទីតាំង ស្មើនឹង ១៥៨បន្ទប់
▪ ត្រូវចុះពិនិត្យតាមដាន ត្រួតពិនិត្យជាប្រចាំ ទៅតាមទីតាំងដូចជា អាជីវកម្ម សេវាកម្មទេសចរណ៍គ្រប់ប្រភេទ ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន គ្រឹះស្ថានសាសនានានា មន្ទីរសម្រាកព្យាបាលជំងឺ កន្លែងសប្បាយ កន្លែងកីឡា និងកន្លែងលក់ដូរគ្រប់ប្រភេទ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
▪ ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម តាមវិធានរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរ-អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន គ្រឹះស្ថានសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ អាជីវកម្ម សេវាកម្មទេសចរណ៍គ្រប់ប្រភេទ ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។
▪ ក្នុងករណីរកឃើញម្ចាស់ទីតាំងមិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត គណៈកម្មការមានសិទ្ធិផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
▪ គណៈកម្មការ អនុគណៈកម្មការ ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌលចត្តាឡីស័ក៕

អត្ថបទទាក់ទង