រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០

  • 687
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៉ឹង ឆាយ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅឃុំព្រៃថ្នង ស្រុកទឹកឈូ។

អញ្ជើញចូលរួមក្នុងវេទិកានេះមាន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្រ្តីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋស្រុកទឹកឈូ សរុបចំនួនប្រមាណ ២៧០នាក់។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ តាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអទិភាពបន្ត
-រាយការណ៍អំពីលទ្ធផលដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។
តាមរយៈអង្គការវេទិកានាថ្ងៃនេះ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួមនិងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផល នៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៥៥ករណី

  • ដោះស្រាយរួច ១៣៣ករណី
  • កំពុងដោះស្រាយ ១៧ករណី
  • មិនទាន់ដោះស្រាយ ០៥ករណី
    ដោយឡែកស្រុកទឹកឈូ មាន ២៤សំណូមពរ រដ្ឋបាលខេត្តបាន: ដោះស្រាយរួច ១៨ករណី កំពុងដោះស្រាយ ០៥ករណី និងមិនទាន់ដោះស្រាយ ០១ករណី។

សម្រាប់ឆ្នាំ២០២០នេះ វេទិកាក្នុងស្រុកទឹកឈូ បានលើកឡើងនូវបញ្ហាប្រឈម សំណួរ សំណូមចំនួន ០៧ ក្នុងនោះ វេទិកាបានឯកភាពបំភ្លឺដោយមន្ទីរជំនាញ បន្ទាប់មករដ្ឋបាលខេត្តនឹងយកមកពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនិងតម្រូវការ សំណូមពរប្រជាពលរដ្ឋជាក់ស្តែង៕

អត្ថបទទាក់ទង