រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ទទួលស្វាគមន៍គណៈប្រតិភូអគ្គស្នងការនគរបាលជាតិ

  • 996
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ទទួលស្វាគមន៍គណៈប្រតិភូអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយផ្តោតសំខាន់លើបេសកកម្ម ត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ព្រំដែនសមុទ្រ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានជម្រាបអំពីគោលបំណងបេសកកម្ម និងបទពិសោធន៍ ដែលបានអនុវត្តន៍កន្លងមកក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ជូនឯកឧត្តមអភិបាលខេត្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានស្នើសុំប្រសាសន៍ណែនាំ ក៏ដូចជាកិច្ចសហការពី ឯកឧត្តមអភិបាលខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបេសកកម្មរបស់គណៈប្រតិភូទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជាវ តាយ បានជម្រាបអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ និងស្ថានភាពនយោបាយក្នុងខេត្តដែលបានកើតមានកន្លងមក និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជូនគណៈប្រតិភូ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ និងឯកឧត្តម ឌី វិជ្ជា ដែលបានខិតខំលើការងារបំពេញបេសកកម្មនេះ ដែលជាចលករមួយជួយជំរុញ និងពង្រឹងប្រសិទ្ធភាពក្នុងការងារកំណត់មុខសញ្ញាឈានទៅបង្ក្រាបបទល្មើសចំមុខសញ្ញា។ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់គណៈប្រតិភូទាំងអស់ ឲ្យបំពេញបេសកកម្មនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង