រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

  • 862
  • ដោយ savuth


រសៀលថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២០ យោងតាមសេចក្តីណែនាំលេខ ៣២១១ ស.ជ.ណ ចុះថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣២ នាក់ ស្រី ០១នាក់ ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈកម្មការអចិន្ត្រៃយ៍ថ្នាក់ខេត្ត ប្រើប្រាស់យន្តការក្រុមការងារខេត្ត ក្រុមការងារក្រុង ស្រុក ដែលមានស្រាប់ ដើម្បីពន្លឿនក្នុងការដោះស្រាយកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់រវាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវត្រួតពិនិត្យ ប្រមូលនូវសំណូមពរ បញ្ហាប្រឈមទាំងឡាយដែលពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាល និងរៀបចំជាលិខិតមករដ្ឋបាលខេត្តដើម្បីដោះស្រាយ ឬស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំប្រទល់ ដើម្បីឲ្យការងារកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សម្រេចបានតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ឲ្យរួចរាល់នៅដំណាច់ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង