រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០

  • 479
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២. ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០
៣. លទ្ធផលសម្រេចបានក្នុងការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០១៩
៤. សេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២០
៦. បញ្ហាផ្សេងៗ
-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២៩៧៦ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសបុកផ្លូវការ (Official Facebook Page) របស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ។

អត្ថបទទាក់ទង