រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពត អញ្ជើញអធិបតី ក្នុងពិធីប្រារព្ធអបអររុក្ខទិវា ៩កក្កដា ២០២០

  • 890
  • ដោយ savuth

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីរុក្ខទិវា ៩កក្កដា២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជាវតាយ អភិបាលនៃគណៈអភិបាលខេត្ត។


ពិធីនេះប្រព្រឹត្តទៅដែលមានទីតាំងស្ថិតជាប់ដងផ្លូវជាតិលេខ៣ក្នុងឃុំកំពង់គ្រែងស្រុកទឹកឈូ មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស.និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណចំនួន ៣០០នាក់។


ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។


ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។


ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួមអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ថែមទៀត។ ពិសេសមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តដាំដើមឈើនៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ដើម្បីបង្កើតបាននូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌សម្រាប់លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ជួយថែរក្សាការពារកូនឈើទាំងអស់នោះឱ្យបានដុះលូតលាស់គង់វង្សល្អ។


ការប្រារព្ធពិធី និងការដាំដើមឈើនាឱកាសនេះ រដ្ឋបាលខេត្តកំពតបានចែកកូនឈើនិង បានដាំដើមឈើ អមតាមដងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតស្ថិតក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលមានប្រវែង២,០០០ម៉ែត្រជាប្រភេទឈើ និងកូនឈើប្រណិតសរុបមានចំនួន៦០០ដើម។

អត្ថបទទាក់ទង