រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីក្រុងពាលីសាងសង់ក្លោងទ្វារពហុកីឡដ្ឋានខេត្តកំពត

  • 1.1ពាន់
  • ដោយ Admin

រសៀល.ថ្ងៃចន្ទ​ ១៣​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៩​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់ក្លោងទ្វារពហុកីឡដ្ឋានខេត្តកំពត  ដើម្បីកែលម្អកីឡដ្ឋានខេត្ត ឲ្យបានល្អស្អាត ដែលជាកន្លែងប្រារព្ធពិធីប្រកួតកីឡាជាតិ អន្តរជាតិ និងជាពិសេស ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ នាខែធ្នូ ខាងមុខនេះ។

សមាសភាព អញ្ជេីញចូលរួម​:  ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក​ លោកស្រីនាយក​ នាយករងទីចាត់ការ​ ប្រធានអង្គភាពចំណុះសាលាខេត្ត​ ប្រធាន​ អនុប្រធានការិយាល័យ​ និងមន្ត្រីសាលាខេត្តសរុបចំនួន​ ៤៣៧ នាក់​។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប ១,២២០,០០០រៀល ជូនដល់យាយជីតាជី ចំនួន៦១នាក់ ដោយម្នាក់ទទួលបាន ២ម៉ឺនរៀល។

អត្ថបទទាក់ទង