រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣ ភូមិ ២ឃុំ ក្នុងស្រុកឈូក ខេត្តកំពត

  • 63
  • ដោយ savuth

ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣ ភូមិ ២ឃុំ ក្នុងស្រុកឈូក ខេត្តកំពត រៀបចំឡើងក្នុងបរិវេណវត្តអង្គល្បើក ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន៣ភូមិ ដែលមានក្បាលដីសរុបចំនួន ៣.១៦០ បណ្ណ ស្មើនឹង ១.៦៥៩ គ្រួសារ ក្នុងនោះរួមមាន៖ ភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក មាន ក្បាលដីសរុបចំនួន ២៨ ក្បាលដី ស្មើនឹង ៣ គ្រួសារ, ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក មានក្បាលដី សរុបចំនួន ១.៦៨៤ក្បាលដី ស្មើនឹង ៧៨៩ គ្រួសារ, ភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក មានក្បាលដី សរុបចំនួន ១.៤៤៨ក្បាលដី ស្មើនឹង ៨៦៧ គ្រួសារ ៕

អត្ថបទទាក់ទង