រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ លក់ដូរក្នុងក្រុងកំពត

  • 18
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ លក់ដូរក្នុងក្រុងកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សមិទ្ធផលធំៗជាច្រើនបានលេចរូបរាងឡើង ឆ្លើយតបសមស្របទៅនឹងការអភិវឌ្ឍតម្រូវការវិស័យទេសចរណ៍ដែល ប្រកបដោយភាពឆ្នៃប្រឌិត និងប៉ិនប្រសព្វរយៈ ហើយសមិទ្ធផលទាំងនោះរួមមាន៖ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត កំពង់ផែទេសចរណ៍ ការក្រាលម៉ាបសួនច្បារក្នុងក្រុងទាំងមូល រូបសំណាកសេះសមុទ្រ បាញ់ទឹកប្រកបដោយភាពទាក់ទាញ នាឡិកាយក្ស ជាលិតផលទេសចរណ៍ឯកនៅក្នុងប្រទេសកម្ពុជា ផ្លូវក្រាលបេតុងជាច្រើនក្នុងក្រុង ការបំពាក់ភ្លើងលម្អរ និងបំភ្លឺក្រុង ការពង្រីកផ្លូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ...។ល។

សមិទ្ធផលទាំងនេះបានបម្រើដោយសកម្ម និងផ្ទាល់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកាន់ខេត្តកំពត មានកំណើនរហូតដល់ជាង ២លាននាក់ក្នុងរយៈពេល ១០ខែ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិរហូតដល់ជិត ៩ម៉ឺននាក់ ដែលជាលទ្ធផលថ្មីមួយរបស់ខេត្តកំពត ដែលពុំធ្លាប់ទទួលបាន។ កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនេះ ពិតជាបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ ឱ្យកាន់តែល្អប្រសើឡើង។

សូមជម្រាបថា ខេត្តកំពតមានគោលដៅទេសចរណ៍ សរុបចំនួន ៤២កន្លែង សេវាស្នាក់នៅ ៥០៥០បន្ទប់ ភោជនីយដ្ឋាន-អាហារដ្ឋាន ចំនួន ១៤៨កន្លែង ទូកដឹកភ្ញៀវទេសចរណ៍ ចំនួន ៣២ និងសេវាកម្ម សម្បទាទេសចរណ៍ មួយចំនួនទៀត។

8

អត្ថបទទាក់ទង