រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ម៉ៅ​ ធនិន​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ និង​ជា​ប្រធានគណៈកម្មាធិការ​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​កំពត​ បានអញ្ជើញ​សំណេះសំណាល​ សាក​សួរសុខទុក្ខ និងចែក​អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០១គ្រួសារ នៅវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី​

  • 164
  • ដោយ savuth

រសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ និង​ជា​ប្រធានគណៈកម្មាធិការ​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​កំពត​ បានអញ្ជើញ​សំណេះសំណាល​ សាក​សួរសុខទុក្ខ និងចែក​អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០១គ្រួសារ នៅវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី​។
អំណោយ​ក្នុងមួយគ្រួសារៗ​ ​ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ឺវ១យួ ត្រីខ១យួ និងថវិកាចំនួន ៥ម៉ឺនរៀល​៕

អត្ថបទទាក់ទង